នកប្រើបណ្ដាញសង្គមភ្ញាក់ផ្អើលខ្លាំងក្រោយមានការបញ្ចេញពាក្យចចាមអារ៉ាមថាតារាអន្តរជាតិដែលមានឈ្មោះល្បីលើពិភពលោក Taylor Swift អាចនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីចូលរួមពិធីបញ្ចុះខណ្ឌសីមាផ្ទាល់នៅក្នុងវត្តមួយស្ថិតនៅខេត្តព្រៃវែង។
បើតាមប្រភពមួយដែលបដិសេធមិនចង់ឱ្យបង្ហាញឈ្មោះ បានបញ្ជាក់ថា ការមកខេត្តព្រៃវែងនេះ មិនមែនជាការធ្វើដំណើរធម្មតាទេ ប៉ុន្តែជាការអនុវត្តតាមសេចក្ដីជឿជាក់ផ្ទាល់របស់តារាស្រីរូបនេះ។ គេប្រាប់ថា Taylor Swift ទទួលបានការអនុញ្ញាតឱ្យចូលរួមជាអ្នកបញ្ចុះខណ្ឌសីមាដំបូងក្រៅប្រទេសអាមេរិក។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីភាគីតារាស្រីរូបនេះនោះទេ ហើយក៏គ្មានការបង្ហោះព័ត៌មានណាមួយនៅលើបណ្តាញសង្គមផ្លូវការរបស់នាងដែរ។ ទោះបីជាយ៉ាងណា ការចចាមអារ៉ាមនេះបានធ្វើឲ្យអ្នកគាំទ្រនាងនៅកម្ពុជាសប្បាយចិត្ត និងរង់ចាំឃើញនាងជាក់ស្ដែងផ្ទាល់។
ប្រហែលអត់មកទេដឹងហាហហា
📎 អត្ថបទដោយ: ហាក់ ឆៃហ៊ាង
📅 ថ្ងៃទី២៦ មិថុនា ២០២៥







