5

ឧបត្ថម្ភដើម្បីរក្សាវែបសាយ

អ្នកអាចឧបត្ថម្ភថ្លៃ Hosting និង Domain។
រាល់ការចូលរួមរបស់លោកអ្នក ជួយឱ្យពួកយើងអាចបន្តដំណើរការបាន។

KHQR Donation QR Code
កម្សាន្តJune 23, 202524 views1 min read

ពាក្យសម្ងាត់ ជាង១៦ ពាន់លាន របស់ Apple, Facebook, Google និងWebsiteផ្សេងៗ ត្រូវបានបែកធ្លាយ

ពាក្យសម្ងាត់ ជាង១៦ ពាន់លាន របស់ Apple, Facebook,  Google និងWebsiteផ្សេងៗ ត្រូវបានបែកធ្លាយ
នៅថ្ងៃទី 22 មិថុនា 2025 មានការអាប់ដេតថា ការលេចធ្លាយនេះគឺធំជាងគេក្នុងប្រវត្តិសាស្ត្រ។ ជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ 2025 ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ពាក្យសម្ងាត់ប្រមាណ ១៦ ពាន់លាន ត្រូវបានលេចធ្លាយ ដោយភាគច្រើនមកពីកម្មវិធីលួចព័ត៌ព័ត៌មាន (infostealers) ដែលជាឧបករណ៍ត្រូវបានប្រើប្រាស់ដើម្បីលួចព័ត៌មានអតិថិជន។

តើមានអ្វីកើតឡើង?

  • ក្រុមអ្នកស្រាវជ្រាវបានរកឃើញសំណុំទិន្នន័យចំនួន ៣០ ដែលមានទិន្នន័យចាប់ពីជាង ១០ លានដល់ ៣.៥ ពាន់លានក្នុងសំណុំមួយៗ។

  • ទាំងនេះរួមបញ្ចូលនូវពាក្យសម្ងាត់និងឈ្មោះប្រើប្រាស់ពីបណ្តាញសង្គម, VPN, បណ្តាញអ្នកអភិវឌ្ឍន៍, និងគណនីអ្នកប្រើផ្សេងៗទៀត។

  • ទិន្នន័យភាគច្រើនគឺថ្មី (មិនមែនជាការលេចធ្លាយចាស់ៗនោះទេ) ហើយមានតម្លៃខ្ពស់ក្នុងទីផ្សារខ្មៅ។

  • វាជាគ្រោងការសម្រាប់ការវាយប្រហារបែប phishing និងចូលគ្រប់គ្រងគណនីផ្សេងៗ។

    តើអ្នកគួរធ្វើអ្វី?

    • ប្រសិនបើអ្នកប្រើប្រាស់ Apple, FacebookGoogle សូមផ្លាស់ប្ដូរពាក្យសម្ងាត់ភ្លាមៗ។

    • Google បានណែនាំឱ្យប្រើ “passkeys” ជំនួសពាក្យសម្ងាត់ ដើម្បីបង្កើនសុវត្ថិភាព។

    • FBI ក៏បានព្រមានឱ្យប្រយ័ត្នក្នុងការចុចលីង SMS ដែលអាចជាការលួចព័ត៌មាន។

Share:

Comments (0)

No comments yet. Be the first to comment!

Leave a Comment