ក្រុមហ៊ុន
Meta ឬ
Facebook ទើបតែបិទគណនីរបស់
Yoon Sweetboi រហូតដល់ទៅ
9 គណនីក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលបានបង្កឲ្យគាត់ផ្ទុះកំហឹងយ៉ាងខ្លាំង នៅលើបណ្តាញសង្គមផ្សេងៗ។ ក្នុងការបង្ហោះរបស់គាត់លើ
TikTok និង
Telegram Channel ផ្ទាល់ បានឃើញគាត់បង្ហាញអារម្មណ៍ថា "Sad ណាស់ ចង់ផឹកនិយាយរឿងក្នុងចិត្ត"។

គាត់បានបន្តថា គណនីទាំងនោះបង្កើតឡើងសម្រាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ។ ការបាត់បង់នេះមិនត្រឹមតែធ្វើឲ្យគាត់ខូចចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់វិស័យ Share។ ប៉ុន្តែ Meta មិនទាន់មានសេចក្តីប្រកាសផ្លូវការណាមួយចេញទេ។
📎 អត្ថបទដោយ: ហាក់ ឆៃហ៊ាង
📅 ថ្ងៃទី២៧ មិថុនា ២០២៥