5

ឧបត្ថម្ភដើម្បីរក្សាវែបសាយ

អ្នកអាចឧបត្ថម្ភថ្លៃ Hosting និង Domain។
រាល់ការចូលរួមរបស់លោកអ្នក ជួយឱ្យពួកយើងអាចបន្តដំណើរការបាន។

KHQR Donation QR Code
ពិភពលោកJune 24, 202532 views1 min read

អ៊ីរ៉ង់​ផ្លោង​គ្រាប់​ដាក់​មូលដ្ឋាន​ទ័ព​អាមេរិក​ នៅ​កាតា ហើយ​ព្រមាន​ថា​​នឹង​វាយ​ថែមទៀត

អ៊ីរ៉ង់​ផ្លោង​គ្រាប់​ដាក់​មូលដ្ឋាន​ទ័ព​អាមេរិក​ នៅ​កាតា ហើយ​ព្រមាន​ថា​​នឹង​វាយ​ថែមទៀត

រដ្ឋមន្ត្រីការបរទេស Abbas Araqchi បានព្រមានថា អ៊ីរ៉ង់​ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិក​នៅ​តែ​បន្ត​សកម្មភាពយោធា​របស់​ខ្លួន។

លោក Abbas Araqchi (រូបថត៖ Reuters)

សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​​ទី​២៣​ខែ​មិថុនា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​​បាន​វាយប្រហារដោយមីស៊ីល​លើមូលដ្ឋានទ័ពអាកាសអាមេរិក al-Udeid ក្នុងប្រទេសកាតា ហើយ​ប្រាប់​ថា នេះ​ជា«ការឆ្លើយតបដោយផ្ទាល់ចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ីរ៉ង់»។

លោក Araqchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹង«ឆ្លើយតបម្តងទៀត» ចំពោះសកម្មភាពអរិភាពបន្ថែមណាមួយរបស់អាមេរិក ដែលបង្ហាញនូវឆន្ទៈប្រកបដោយនិរន្តរភាពក្នុងការបន្តវិធានការសងសឹក ប្រសិនបើមានការបង្កហេតុ។

បច្ចុប្បន្ន ពុំ​ទាន់​មាន​របាយការណ៍​ពី​អ្នក​ស្លាប់​ឬ​របួស ក៏​ដូចជា​ការ​ខូចខាត​ណា​មួយ​នៅ​ឡើយ​ទេ​នៅ​មូលដ្ឋាន​ទ័ព​អាកាស al-Udeid។

មូលដ្ឋានទ័ពអាកាស al-Udeid ដែលមានទីតាំងនៅជិត​រដ្ឋធានី​ដូហា គឺជាការដាក់​ពង្រាយ​យោធាដ៏ធំបំផុតរបស់​អាមេរិកនៅមជ្ឈិមបូព៌ា និងបម្រើជាទីស្នាក់ការកណ្តាលសម្រាប់ប្រតិបត្តិការដែនអាកាស​នៃ​បញ្ជាការកណ្តាលរបស់​ក្រុង​វ៉ាស៊ីនតោន​នៅក្នុងតំបន់។

សូម​ជម្រាប​ថា ការផ្លោង​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់​ដាក់​មូលដ្ឋាន​ទ័ព​អាមេរិក ត្រូវ​គេ​ដឹង​ថា​ជា​ការ​សងសឹក​ក្រោយ​មេ​ដឹក​នាំ​អាមេរិក លោក ដូណាល់ ត្រាំ បើក​ការវាយប្រហារ​កម្ទេចទីតាំងនុយក្លេអ៊ែរចំនួនបីដូចជា Fordow, Natanz និង Esfahan នៅក្នុងប្រទេសអ៊ីរ៉ង់ 

កាល​ពី​ថ្ងៃ​ទី​២២​មិថុនា។ ក្រោយ​មក អ៊ីរ៉ង់បានថ្កោលទោស​លោក ត្រាំ ហើយប្រកាសថា អាមេរិកបានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ៕

ប្រភពអត្ថបទ: Kampuchea Thmey Dail
Share:

Comments (0)

No comments yet. Be the first to comment!

Leave a Comment