5

ឧបត្ថម្ភដើម្បីរក្សាវែបសាយ

អ្នកអាចឧបត្ថម្ភថ្លៃ Hosting និង Domain។
រាល់ការចូលរួមរបស់លោកអ្នក ជួយឱ្យពួកយើងអាចបន្តដំណើរការបាន។

KHQR Donation QR Code
ពិភពលោកJune 23, 202516 views1 min read

អាម៉េរិក ស្នើរចិនឱ្យប្រាប់អុីរ៉ង់ កុំឱ្យបិទច្រកសមុទ្រដឹកប្រេង Hormuz

អាម៉េរិក ស្នើរចិនឱ្យប្រាប់អុីរ៉ង់  កុំឱ្យបិទច្រកសមុទ្រដឹកប្រេង Hormuz

នៅពេលដែលសមរភូមិភាគមួយកំពុងតែរលកកើតឡើងក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិកបាញ់ប្រហារប្រភពនុយក្លេអ៊ែរបស់អ៊ីរ៉ង់មួយចំនួននាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកលោក Marco Rubio បានអំពាវនាវឱ្យប្រទេសចិនចូលមកជួយទប់ស្កាត់អ៊ីរ៉ង់ពីការបិទច្រក Hormuz។

ច្រក Hormuz គឺជាច្រកសមុទ្រសំខាន់បំផុតមួយនៅលើពិភពលោក ដោយបញ្ជូនប្រេងជាង ២០% ទៅទីផ្សារអន្តរជាតិ។ ប្រសិនបើអ៊ីរ៉ង់បិទច្រកនេះ តម្លៃប្រេងអាចនឹងឡើងខ្ពស់យ៉ាងគគ្រឹកគគ្រេង ហើយធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

តាមទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពល ប្រេងឆៅប្រមាណ ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬ២០ភាគរយនៃប្រេងប្រើប្រាស់ជាសកល គឺដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ប្រសិនបើបិទ តម្លៃប្រេងឆៅ នឹងកាន់តែហក់ឡើង ដោយបន្ថែមពីលើស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលមានស្រាប់។

ការចង់បិទច្រកមួយនេះ ធ្វើឡើងក្រោយអាម៉េរិក ដែលបានបញ្ជូនយន្តហោះចម្បាំងលើសពី ១២៥គ្រឿង ទៅបំផ្លាញទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងនៅអុីរ៉ង់៕ 

Share:

Comments (0)

No comments yet. Be the first to comment!

Leave a Comment